Open Hours: 8:00 AM - 5:00 PM
ពិធីសម្ពោធប្រភេទផ្ទះថ្មី និងការបើកដំណើរការសួនច្បារ វង្សហ្គាដិន

កាលពីព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ ម្សិលមិញនេះគម្រោងលំនៅដ្ឋានវង្ស នៃក្រុមហ៊ុន វីអាយ លែន អ៊ិនវេសម៉ិន ឯ.ក បានធ្វើការបើកដំណើរការជាផ្លូវការនៃសួនច្បារ វង្សហ្គាដិន និងបើកសម្ពោធនូវប្រភេទផ្ទះថ្មីចំនួន 3 ប្រភេទរួមគ្នាតែម្តង។ គម្រោងលំនៅឋានវង្ស ជាគម្រោងអភិវឌ្ឍន៍ទី២ របស់ក្រុមហ៊ុនវីអាយលែន អ៊ិនវេសមិន ដែលមានទីតាំងស្ថិតនៅជាប់ផ្លូវជាតិ 20អា (ផ្លូវលេខ 104) ភូមិកន្ទុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។ក្នុងគម្រោងនេះផងដែរ យើងមានប្រភេទផ្ទះដូចជា៖ អគាពាណិជ្ជកម្ម ហ្សបហោស៍-អេ ផ្ទះលំហវីឡា វិសុទ្ធវីឡា រុក្ខវីឡា និងទើបតែបង្កើតនូវប្រភេទផ្ទះថ្មីបីបន្ថែមទៀងគឺ លំហតូច ផ្ទះអាជីវកម្ម-ប៊ី និងក្ងោកវីឡា។ ដោយផ្ទះថ្មីទាំងបីប្រភេទនេះមានតម្លៃចាប់ពីជាង $7X,XXX រហូតដល់ $…


