ពិធីសម្ពោធប្រភេទផ្ទះថ្មី និងការបើកដំណើរការសួនច្បារ វង្សហ្គាដិន

Spread the love

កាលពីព្រឹកថ្ងៃទី​០៧ ខែសីហា ឆ្នាំ២០២៤ ម្សិលមិញនេះគម្រោងលំនៅដ្ឋានវង្ស នៃក្រុមហ៊ុន វីអាយ លែន អ៊ិនវេសម៉ិន​ ឯ.ក បានធ្វើការបើកដំណើរការជាផ្លូវការនៃសួនច្បារ វង្សហ្គាដិន និងបើកសម្ពោធនូវប្រភេទផ្ទះថ្មីចំនួន 3 ប្រភេទរួមគ្នាតែម្តង។

គម្រោងលំនៅឋានវង្ស ជាគម្រោងអភិវឌ្ឍន៍ទី២ របស់ក្រុមហ៊ុនវីអាយលែន អ៊ិនវេសមិន ដែលមានទីតាំងស្ថិតនៅជាប់ផ្លូវជាតិ 20អា (ផ្លូវលេខ 104) ភូមិកន្ទុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។ក្នុងគម្រោងនេះផងដែរ យើងមានប្រភេទផ្ទះដូចជា៖ អគាពាណិជ្ជកម្ម ហ្សបហោស៍-អេ ផ្ទះលំហវីឡា វិសុទ្ធវីឡា រុក្ខវីឡា​ និងទើបតែបង្កើតនូវប្រភេទផ្ទះថ្មីបីបន្ថែមទៀងគឺ លំហតូច ផ្ទះអាជីវកម្ម-ប៊ី និងក្ងោកវីឡា។

ដោយផ្ទះថ្មីទាំងបីប្រភេទនេះមានតម្លៃចាប់ពី​ជាង​​​ $7X,XXX រហូតដល់ $​ 19X,XXX ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អតិថិជនទាំងថ្មី និងចាស់ និងភ្ញៀវកិត្តិយសទាំងអស់ដែលបានអញ្ជើញចូលរួមនៅក្នុងកម្មវិធី។

អ្វីដែលកាន់តែពិសេសនោះប្រភេទផ្ទះថ្មីទាំងបីបានធ្វើការបញ្ជាកក់ពីសំណាក់អតិថិជនទាំងក្នុងស្រុក និងក្រៅស្រុកបានប្រមាណ 55%​ ហើយ។  ដូចគ្នានេះដែរសួនច្បារ វង្ស​ហ្គាដិន ដែលបានបើកសម្ភោធដាក់អោយប្រើប្រាស់នៅក្នុងថ្ងៃជាមួយគ្នានេះដែរ ត្រូវបានរៀបចំឡើងយ៉ាងម៉ត់ចត់ និងមានភាពទាក់ទាញសម្រាប់កុមារ និងមនុស្សធំ ដែលពួកគាត់អាចមកធ្វើការហាត់ប្រាណ សម្រាកកម្សាន្ត លំហែរកាយ​ ស្រូបយកខ្យល់អាកាសបរិសុទ្ធិ ពីសំណាក់រុក្ខជាតិបៃតង សម្រុះជាច្រើនប្រភេទ មានដូចជាដើមឡហាន ដើមគង្សស៊ីអ៊ីមដែលមានអាយុកាលជាង៤០០ឆ្នាំមកហើយ និងដើមផ្កាចម្រុះជាច្រើនផ្សេងទៀតផងដែរ។

លក្ខណពិសេសរបស់គម្រោងលំនៅឋានវង្សយើងខ្ញុំបានគិតគូយ៉ាងម៉ត់ចត់លើការរចនាម៉ួត គ្រប់ភេទផ្ទះ សុទ្ធតែរៀបចំ SKY LIGHT ដែ​លធ្វើអោយខាងក្នុងផ្ទះមានលំហូរខ្យល់ចេញចូល មាន​ពន្លឺគ្រប់គ្រាន់ នៅពេលថ្ងៃ ជួយកាត់បន្ថយនូវការប្រើប្រាស់អគ្គិសនី និងជាចំណែកមួយជួយទៅដល់បរិស្ថានធម្មជាតិផងដែរ។

ជាចុងក្រោយគម្រោងលំនៅដ្ឋានវង្ស នៃក្រុមហ៊ុន វីអាយ លែន អ៊ិនវេសម៉ិន យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម លោកជំទាវ លោកឧកញ្ញា លោក លោកស្រីអ្នកនាងកញ្ញា ទាំងអស់ដែលបានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធីបើកដំណើរការជាផ្លូវការនៃសួនច្បារ វង្សហ្គាដិន និងបើកសម្ពោធនូវប្រភេទផ្ទះថ្មីចំនួន 3ប្រភេទរបស់យើងខ្ញុំ។

សម្រាប់ព័ត៌មានលម្អិតពីគម្រោងសូមទំនាក់ទំនងមកកាន់

☎️ 089/ 070/ 066 971 797

📧 info@vongresidence.com

🌐 vongresidence.com

https://web.facebook.com